• banner_slide_flash_01
  • full screen slider
  • banner_slide_flash_03

វីប៉ាដា សាកនសាទីត Rangsit University <ថៃ>

ការដកពិសោធន៍«ស្បែកជើងដើរលើព្រិល»នៅគឹសាធ្សឹ គឺសប្បាយខ្លាំងណាស់។ ដំបូង ខ្ញុំរំភើបដោយបានឃើញភ្នំដែលមានព្រិលកកពីលើដែលបានមើលពីក្នុងរថយន្តក្រុង និងព្រិលដែលបានធ្លាក់កកកម្រាស់ប្រមាណ១ម៉ែត្រ(?) ដែលតាមធម្មតាធ្លាប់បានតែឃើញក្នុងរូបថត។ ដំបូង គិតថាជាក់ស្តែងបើរស់នៅក្នុងសភាពព្រិលធ្លាក់បែបនេះ គឺពិតជាពិបាកណាស់ ប៉ុន្តែដោយសារតែវាស្អាតពេក។ បន្ទាប់ពីដល់កន្លែងលេងស្គី គឺជាពេលដកពិសោធន៍ដើរពាក់ស្បែកជើងដើរលើព្រិល ដែលដំបូងឡើយមានការព្រួយបារម្មណ៍ខ្លះថាខ្លាចរអិល។ ក៏ប៉ុន្តែ បន្ទាប់ពីដើរបន្តបន្ទាប់មក ក៏ទម្លាប់បាន អារម្មណ៍ថាត្រជាក់ហ្នឹងក៏បាត់បន្តិចម្តងៗ ផ្ទុយទៅវិញមានអារម្មណ៍ថា កាន់តែក្តៅទៅវិញ។ លោកគ្រូដែលធ្វើដំណើរជាមួយគ្នា ហើយបានណែនាំយ៉ាងច្រើននោះ ក៏ចិត្តល្អទៀត។ គាត់បានឲ្យក្រុមយើងខ្ញុំបានជិះលើបន្ទះក្តារតូចមួយ រអិលចុះមកក្រោមទៀតផង❤ ប៉ុន្តែ មុននឹងទៅដល់ ខ្ញុំបានរមៀលធ្លាក់ប៉ុន្មានដង ហើយដើរធ្លាក់រណ្តៅផងដែរ (សើច)។ ក្រោយមក(ពេលត្រលប់មកវិញ) ដោយសារតែការនឿយហត់ អ្នកទាំងអស់គ្នាដែលបានសប្បាយយ៉ាងខ្លាំងបានស្ងាត់មាត់មួយសន្ទុះ ប៉ុន្តែ ដោយសារតែវាពិតជាសប្បាយផងនោះ ហើយរំភើបនឹងទេសភាពដែលមិនធ្លាប់បានឃើញផងនោះ ក៏ចាប់ផ្តើមនិយាយគ្នាផង សើចផងដែរ!:)
② ចំណាប់អារម្មណ៍ខ្ញុំអំពីវប្បធម៌រស់នៅខុសគ្នាជាមួយប្រទេសកំណើត គឺ
1. ជនជាតិជប៉ុនគោរពធម្មជាតិ គិតថាមានទេវតាទន្លេ ទេវតាភ្នំនានា ចំពោះថៃវិញ គឺស្រដៀងគ្នាដែរ តែមិនបានគិតថាអ្វីៗទាំងអស់សុទ្ធតែមានទេវតានោះទេ។ (អ្វីដែលឧស្សាហ៍លឺនោះគឺ ទេវតាដី និងទេវតាទន្លេ)
2. ករណីថៃ គឺមិនយកមនុស្សអាក្រក់ធ្វើជាទេវតេឡើយ គឺត្រូវគេចាត់ទុកជាបីសាច។ (ជនជាតិជប៉ុន ដូចជាជឿជាក់ថាមានទេវតាអាក្រក់ ហើយអំពើអាក្រក់នោះគឺមានន័យអ្វីម៉្យាង)
3. ថៃ និងជប៉ុនហូបបាយជាអាហារចម្បង ម្ហូបជប៉ុនភាគច្រើនជាម្ហូបកំផ្លេ យ៉ាងហោចណាស់ក៏មានស៊ុបមកជាមួយដែរ។ នៅថៃវិញ ភាគច្រើន គឺមានតែម្ហូបទទេក៏មាន បាយនិងម្ហូបមួយមុខក៏មាន។ (បើមីវិញ គឺបរិមាណខុសគ្នា ដោយនៅថៃគឺមានបរិមាណតិចយ៉ាងខ្លាំង)
អាហាររូបករណ៍មូលនិធិអាហាររូបករណខ្យូរីតធ្យុ ឆ្នាំសិក្សា 2015 

កម្ពុជា ឥណ្ឌូនេស៊ី វៀតណាម ថៃ មីយ៉ាន់ម៉ា

ដំណើរកំសាន្តបទពិសោធន៍ជប៉ុន ប្រចាំឆ្នាំ ២០១៤​  (កម្ពុជា ឥណ្ឌូនេស៊ី វៀតណាម ថៃ មីយ៉ាន់ម៉ា)

មូលនិធិអាហារូបករណ៍អន្តរជាតិខ្យូរីតធ្យុរង្វាន់ការប្រកួតបទពិសោធន៍ភាសាជប៉ុន ដំណើរកំសាន្តបទពិសោធន៍ជប៉ុន​ ២០១៤

ទំនាក់ទំនងមកកាន់សហការី មូលនិធិខ្យូរីតធ្យុ ក្នុងប្រទេសកម្ពុជាតាមអាស័យដ្ឋានខាងក្រោម

ការិយាល័យក្នុង ទីក្រុងភ្នំពេញ ប្រទេសកម្ពុជា តាមអាស័យដ្ឋាន៖​

ផ្ទះលេខ៤៥​ ផ្លូវ ២៤២ សង្កាត់វាលវង់ ខណ្ឌ៧មករា ទីក្រុងភ្នំពេញ

សារអេទ្បិត្រូនិច៖info@khj-group.com.kh

លេខទូរស័ព្ទ ៖ (+855) 23 210 109 /​ (+855) 23-222-961

លេខទូរស័ព្ទ ​៖ 015​-397-555 / 012-​397-555​