• banner_slide_flash_01
  • full screen slider
  • banner_slide_flash_03

នៃ្វ យូវ៉ៃ សាកល.យ៉ាងហ្កនខាងកើត(មជ្ឈមណ្ឌលភាសាជប៉ុនម៉ូមីជិ) <មីយ៉ាន់ម៉ា>

បទពិសោធន៍«ព្រិល ស្គី ស្បែកជើងដើរលើព្រិល អុនសេន»នៅគឹសាធ្សឹ៖ អាចដកពិសោធន៍អ្វីដែលមិនធ្លាប់ធ្វើពីមុន គឺពិតសប្បាយខ្លាំងណាស់។ ខ្ញុំចូលចិត្តការដើរពាក់ស្បែកជើងដើរលើព្រិលជាងគេ ដែលដើរនៅក្នុងព្រិលដ៏ជ្រៅ ដោយមិនចេះដួល។ ដើរលើព្រិលដ៏ទន់នៅក្នុងព្រៃ គឺមានអារម្មណ៍យ៉ាងជិតស្និទ្ធិជាមួយធម្មជាតិនៃប្រទេសព្រិលនេះ ជាមួយនិងការដែលហូបព្រិល ជាមួយនំគុគី គឺជាអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបានក្នុងជីវិត។ បើមានឱកាសទៀត ខ្ញុំចង់ដើរពាក់ស្បែកជើងដើរលើព្រិល ឲ្យកាន់តែឆ្ងាយជាងលើកនេះ។
នៅពេលជិះរ៉តឡើង ហើយជិះស្គីពីទីទួលនោះ គឺដួលជាច្រើនលើកច្រើនសារ ហើយងើបឡើងវិញ រហូតដល់ចុងក្រោយ បានមកដល់ជើងភ្នំ គឺសប្បាយខ្លាំងណាស់។ នៅពេលយប់ ដើម្បីបំបាត់ការនឿយហត់ ខ្ញុំបានចូលងូតទឹកអុនសេន ហើយក៏បានស្វាង ហើយគិតថា ទំនៀមទំលាប់អុនសេនជប៉ុនគឺពិតជាគួរឲ្យចាប់អារម្មណ៍ជាងការគិតទៅទៀត។

② ចំណាប់អារម្មណ៍ខ្ញុំអំពីវប្បធម៌រស់នៅខុសគ្នាជាមួយប្រទេសកំណើត គឺនៅពេលទៅវិហារកាន់ដា បន្ទាប់ពីស្តាប់ការបកស្រាយថា ជប៉ុនមិនមែនជឿលើទេវតានោះទេ គឺមានអារម្មណ៍ចំពោះទេវតានោះ ខ្ញុំមានចំណាប់អារម្មណ៍លើទេវតាជប៉ុនកាន់តែខ្លាំង។ ព្រោះថា នៅមីយ៉ាន់ម៉ាគឺគេជឿលើទេវតា។
ខ្ញុំស្ងើចសសើរទឹកចិត្តជនជាតិជប៉ុនដែលថែរក្សាវិហារចាស់តាំងពីបុរាណ។ ទិដ្ឋភាពដែលចាស់ៗនៅជប៉ុន អាយុ៧០-៨០ឆ្នាំ នៅធ្វើការ និងដើរយ៉ាងស្វាហាប់ គឺជាអ្វីដែលមិនងាយឃើញមាននៅមីយ៉ាន់ម៉ាឡើយ។ រយៈពេលមួយអាទិត្យដកបទពិសោធន៍ថ្មីៗនៅប្រទេសជប៉ុន គឺជាពេលវេលាដែលមានតម្លៃយ៉ាងខ្លាំង។
អាហាររូបករណ៍មូលនិធិអាហាររូបករណខ្យូរីតធ្យុ ឆ្នាំសិក្សា 2015 

កម្ពុជា ឥណ្ឌូនេស៊ី វៀតណាម ថៃ មីយ៉ាន់ម៉ា

ដំណើរកំសាន្តបទពិសោធន៍ជប៉ុន ប្រចាំឆ្នាំ ២០១៤​  (កម្ពុជា ឥណ្ឌូនេស៊ី វៀតណាម ថៃ មីយ៉ាន់ម៉ា)

មូលនិធិអាហារូបករណ៍អន្តរជាតិខ្យូរីតធ្យុរង្វាន់ការប្រកួតបទពិសោធន៍ភាសាជប៉ុន ដំណើរកំសាន្តបទពិសោធន៍ជប៉ុន​ ២០១៤

ទំនាក់ទំនងមកកាន់សហការី មូលនិធិខ្យូរីតធ្យុ ក្នុងប្រទេសកម្ពុជាតាមអាស័យដ្ឋានខាងក្រោម

ការិយាល័យក្នុង ទីក្រុងភ្នំពេញ ប្រទេសកម្ពុជា តាមអាស័យដ្ឋាន៖​

ផ្ទះលេខ៤៥​ ផ្លូវ ២៤២ សង្កាត់វាលវង់ ខណ្ឌ៧មករា ទីក្រុងភ្នំពេញ

សារអេទ្បិត្រូនិច៖info@khj-group.com.kh

លេខទូរស័ព្ទ ៖ (+855) 23 210 109 /​ (+855) 23-222-961

លេខទូរស័ព្ទ ​៖ 015​-397-555 / 012-​397-555​